Thursday, August 29, 2013

នាពេលបច្ចុប្បន្ន ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​កុំព្យូទ័រ​ (Computer) ដើម្បី​ធ្វើកិច្ចការ​ងារ​ផ្សេងៗ​ដូចជា​៖ ការ​ធ្វើ​កិច្ចការងារ​ផ្នែក​រដ្នបាល​ ការ​គណនា​ ការ​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ ការ​រចនា​ និង​កិច្ចការ​ងារ​ផ្សេងៗ​ទៀត​ជាច្រើន​ ជាពិសេស​ទាក់ទង​ទៅនឹង​វិស័យ​យោធា​ សុខាភិបាល​ និង​វិស័យ​ទូរគមនាគមន៍​។នាពេល​នេះ​ផងដែរ​ ក្រុម​ការងារ​នៃ​គេហទំព័រ​ ITKohtrol យើង​សូម​ធ្វើការ​លើក​យក​នូវ​ឯកសារ​មេរៀន​ដែល​ទាក់​ទងទៅនឹង​ ការ​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បី​ធ្វើការ​បង្កើត​នូវ​បញ្ជី​តារាង​ទិន្នន័យ​ និង​ការ​គណនា​រាល់​រូបមន្ត​ផ្សេងៗ​ ដែល​បាន​ធ្វើការ​សម្រាយ​ជា​ភាសាខ្មែរ​​មក​ធ្វើការ​ចែក​រំលែក​ចំណេះ​ដឹង​ទាំង​អស់នោះ​ដល់​ប្រិយមិត្តិ​ សិស្ស​-​និស្សិត​ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​។




កម្មវិធី Microsoft Access គឺជា​ឃ្លាំង​សម្រាប់​ធ្វើការ​ផ្ទុកទិន្នន័យ (Data) ជាលក្ខណៈ Database ត្រូវ​បាន​ធ្វើការ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Microsoft ដែល​ជា​កម្មវិធី​របស់​កុំព្យូទ័រ​ប្រើប្រាស់​សម្រាប់​ធ្វើការ​រក្សាទុក​ពត៌មាន​អំពី​អ្វីមួយ​។ ជាធម្មតា​គេ​ប្រើប្រាស់ Database សម្រាប់​ធ្វើកា​ររក្សាទុក​នូវ​ទិន្នន័យ​ជាប្រភេទ​អក្សរ ឬ​ជា​លេខ (ឧទាហរណ៍ៈ ដូចជា​ការ​រក្សាទុក​ពត៌មាន​ពី បណ្ណាល័យ​ ក្រុមហ៊ុន​ ឬអង្គការ​)។ ប៉ុន្តែ​​គេក៏​អាច​រក្សាទុក​ទិន្នន័យ​​ជាប្រភេទ កាលបរិច្ឆេទ Hyperlink រូបភាព ឬ​អាចជា​ប្រភេទ​សម្លេង​បាន​ផងដែរ​។ ហើយ​មិនត្រឹមតែប៉ុណ្ណោះ​គេអាច​បោះពុម្ព​ចេញ​នូវ​រាល់ពត៌មាន​ទាំងអស់​ដែល​បាន​រក្សាទុក​នៅក្នុងDatabase តាមរយៈ​នៃ​ការធ្វើ Report
brought to you by itmini4
Posted by Unknown On 1:54 AM
  • RSS
  • Delicious
  • Digg
  • Facebook
  • Twitter
  • Linkedin
  • Youtube

ស្វែងរកការងារជាមួយទំព័រនេះ

ទំព័រដៃគួរ

like

    flagcounter

    Flag Counter

    TamDan

    Facebook Widget